សារថ្លែងអំណរគុណ!

សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់យើងខ្ញុំ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Friday, December 24, 2010

សម័យប្រជុំ​​ពេញ​អង្គ​គណៈ​​រដ្ឋ​មន្ត្រី​​​អនុ​ម័ត​សេចក្តីព្រាង​​អនុក្រឹត្យ​​ចំនួន​​៣​របស់​​អង្គ ភាព​ប្រឆាំង​​អំពើ​ពុករលួយ

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំ​​​ពេញ​អង្គគណៈ​រដ្ឋ​មន្ត្រី​​ ក្រោម​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់​​​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​ កាលពី​ព្រឹកថ្ងៃទី​​២៤ ធ្នូ ២០១០ ​បានឯកភាព​​​សំរេច ៖
១-សេចក្តី​​ព្រាងអនុក្រឹត្យ​​​ចំនួន​​​៣​របស់​​អង្គ​ភាព​ប្រឆាំង​​​អំពើ​ពុករលួយ​​ ។
៣.១-សេចក្តី​​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​​និងការប្រព្រឹត្ត​​ទៅ​​របស់អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​ ។
៣.២-​សេចក្តីព្រាង​​អនុក្រឹត្យ​​ស្តីពីការ​គ្រប់​គ្រង​ និងចាត់​​ចែង​ថវិកា​​របស់​ស្ថាប័ន​​ប្រឆាំង​អំពើ​ពុករលួយ​ ។
៣.៣-សេចក្តី​​​ព្រាងអនុក្រឹត្យ​​ស្តីពី​រូប​សញ្ញា​​ និង​ត្រា​របស់​ស្ថាប័ន​​ប្រឆាំង​អំពើពុករលួយ ។​
២-សេចក្តីព្រាង​​អនុក្រឹត្យ​​ស្តីពីការ​​បង្កើត​​​គណៈ​កម្មការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍ ។
៣-​សេចក្តីព្រាង​​អនុក្រឹត្យ​​ស្តីពីការរៀបចំ​​ និងការ​ប្រព្រឹត្ត​​ទៅរបស់​មជ្ឈ​មណ្ឌល​​មាត្រា​​សាស្ត្រ​ជាតិ ។
៤- ​បញ្ហា​ផ្សេងៗ ៖ សំណើ​​សុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋ​មន្ត្រី​​​ ដើម្បី​សុំ​សច្ចាប័ន​​​ពីស្ថាប័ន​​នីតិ​ប្បញ្ញត្តិ លើ​​ «លិខិត​​ធានា​របស់​​រាជ​រដ្ឋាភិបាល​​នៃ​ព្រះរាជណាចក្រ​កម្ពុជា ឱ្យក្រុមហ៊ុន​​អគ្គិសនីវៀត​ណាម ​សំរាប់គំរោង​​ទិញអគ្គិសនី​​តាមរ​យៈ​​ខ្សែ​បញ្ជូន​​អគ្គិសនី​​តង់ស្យុង​ ខ្ពស់​​២២០​គីឡូវ៉ុល អានុ​ភាព​​២០០មេហ្គាវ៉ាត់ ពីក្រុមហ៊ុន​​អគ្គិសនី​វៀត​ណាម តភ្ជាប់ពី​​អនុស្ថានីយ​​ចូវដុក-វៀតណាម ឆ្លង​តាមច្រក​​ព្រំដែន​ភ្នំដិន​-​កម្ពុជា មកខេត្ត​​តា​កែវ​-​ភ្នំពេញ» ៕